ព័ត៌មានសំខាន់[Notice]
1. ព័ត៌មានអំពីការបង្កើតវីដេអូចូលរួម
បេក្ខជនចូលរួមអាចជ្រើសរើសដោយសេរីក្នុងចំណោម “ វិញ្ញាសា ៣ ប្រភេទ” ខាងក្រោមនេះ!
- វីដេអូសម្តែងហ្គីតាបទ ដែលបានកំណត់ដោយគណៈកម្មការ
ជ្រើសរើសបទចម្រៀង ១បទ ក្នុងចំណោម ២បទ ខាងក្រោមហើយលេងហ្គីតា
Download ណោតភ្លេង: http://dayinvica.com/guide/
- វីដេអូសម្តែងហ្គីតាបទ ដែលបេក្ខជនជ្រើសរើសដោយផ្ទាល់ខ្លួន
ជ្រើសរើសបទចម្រៀងមួយបទដោយសេរី ហើយលេងហ្គីតា
- វីដេអូការប្រកួតរាំ
BTS, “Permission To Dance” រាំតាមចង្វាក់ភ្លេង ថតជាវីដេអូ រយៈពេល ៣០ វិនាទី
សូមទស្សនាវីដេអូផ្លូវការរបស់ BTS Challenge: https://youtu.be/zvhzOby6c4g
2. ព័ត៌មានអំពីការបង្កើតរបៀបចុះឈ្មោះការចូលរួមវីដេអូ
ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ (មិនផុតម៉ោង១២យប់)!
*ចូលទៅកាន់គេហទំព័រដើម្បីចុះឈ្មោះ: http://dayinvica.com/registration-page/
3. ព័ត៌មានអំពីការរយៈពេល ចូលរួមបោះឆ្នោតតាមអ៊ីនធឺណិត
ចាប់ពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ (មិនផុតម៉ោង១២យប់)
ចូលទៅបោះឆ្នោតតាមអនឡាញ សម្រាប់វីដេអូអ្នកចូលរួម: http://dayinvica.com/guitar/
4. ការប្រកាសឈ្មោះបេក្ខជនជាប់ជ័យលាភី (TOP 10)
ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នឹងធ្វើការប្រកាសបេក្ខជនជាប់ចុងក្រោយ (TOP 10)!
សូមពិនិត្យមើលលើគេហទំព័រ(http://dayinvica.com/)
5. ព័ត៌មានអំពីពិធីប្រគល់ពានរង្វាន់ការប្រកួត លេង! លេង! ឆាលែន
ថ្ងៃអាទិត្យ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ គ្រោងនឹងផ្សាយផ្ទាល់ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៥ ល្ងាច
FAQ / សំណួរសួរញឹកញាប់ និងចម្លើយ(ភាសាខ្មែរ)
1. តើធ្វើ/បង្កើតវីដេអូយ៉ាងដូចម្តេច? តើវីដេអូមានពេលរយៈកំណត់ទេ?
-ជាមួយស្មាតហ្វូនរបស់អ្នក កុំព្យូទ័រយួរដៃ កាមេរ៉ា ម៉ាស៊ីនថតជាដើម អ្នកអាចថតតែម្នាក់ឯង ឬជាមួយមនុស្សជាច្រើនដែលជួយគ្នាទៅវិញទៅមក។
-សម្រាប់ការសម្តែងហ្គីតាសូមកែសម្រួលក្នុងរយៈពេល ៣ នាទីក្នុងមួយបទ។
-សូមកែសម្រួលវីដេអូប្រកួតរាំក្នុងរយៈពេលពី ២០ ទៅ ៣០ វិនាទី។
-ចំពោះអ្នកចូលរួមដែលមិនអាចកែសម្រួលវីដេអូបាន អ្នកអាចបញ្ជូនវីដេអូឯកសារដើមដែលបានថតក្នុងរយៈពេល ៣ នាទីសម្រាប់ការសម្តែងហ្គីតា និង ៣០ វិនាទីនៃវីដេអូការប្រកួតរាំ។
2. តើខ្ញុំត្រូវតែធ្វើវីដេអូទាំង ៣ ហើយUploadវារឺទេ?
-ទេ! អ្នកអាចជ្រើសរើសតែមួយដើម្បីUpload ដោយអាស្រ័យលើស្ថានភាព ហើយអ្នកអាចរៀបចំ ពីរ ឬទាំងបីវិញ្ញាសាដោយសេរី។
3. តើខ្ញុំត្រូវបញ្ចូលវីដេអូទៅក្នុងយូធូបដោយរបៀបណា? តើខ្ញុំចុះឈ្មោះនៅលើគេហទំព័រដោយរបៀបណា?
-បន្ទាប់ពីចូលគេហទំព័រយូធ្យូបជាមួយគណនីរបស់អ្នករួច ចុចលើមឺនុយ “បង្កើតវីដេអូ” ដើម្បីUploadវីដេអូតាមលំដាប់លំដោយ។
-ចម្លង URL/Link របស់វីដេអូ ដែលបានUploadទៅក្នុងយូធូប ហើយបញ្ចូលវានៅលើគេហទំព័រ
(http://dayinvica.com/registration-page/) បន្ទាប់មក ចុចប៊ូតុង “SUBMIT”ដើម្បីបញ្ចប់ការចុះឈ្មោះ។
4. ចំពោះបទកំណត់ តើខ្ញុំត្រូវលេងហ្គីតា តាមណោតភ្លេងដែលបានផ្តល់អោយរឺទេ?
-បាទ! ជាគោលការណ៍បទចម្រៀងដែលបានកំណត់ ត្រូវតែលេងតាមណោតភ្លេងដែលបានផ្តល់អោយ។
ប៉ុន្តែ បទរបស់បេក្ខជនជ្រើសរើសផ្ទាល់ខ្លួន អាចរៀបចំកែសម្រួលដោយផ្នែក ឬទាំងស្រុងបាន។
5. តើខ្ញុំការសម្តែងហ្គីតា សម្តែងបានតែម្នាក់ឯង រឺយ៉ាងណា?
-ទេ! អ្នកអាចសម្តែងតែម្នាក់ឯង ឬអាចសម្តែងជាមួយមនុស្សពីរនាក់ ឬច្រើននាក់ ឬជាក្រុម។
6. តើយើងត្រូវតែច្រៀងរឺទេ នៅពេលយើងលេងហ្គីតា?
-ទេ! គ្រាន់តែលេងតែហ្គីតា ក៏មិនអីទេ។ ប៉ុន្តែប្រសិន បើអ្នកច្រៀងពេលសម្តែង ឬប្រសិនបើអ្នកមានមនុស្សជាច្រើនច្រៀងស្របគ្នា អ្នកអាចទទួលបានពិន្ទុល្អ។
7. តើមានលក្ខខ័ណ្ឌណាមួយសម្រាប់វីដេអូការប្រកួតរាំ រឺទេ?
-ក្នុងរយៈពេលអតិបរមា ៣០ វិនាទី កាយវិការបី ដែលមានអត្ថន័យ បីយ៉ាង (អំណរ / រាំ / សន្តិភាព)ដែលត្រូវធ្វើចលនា តាមង្វាក់បទភ្លេងអោយបានត្រឹមត្រូវ។
ក្រៅពីនេះអាចធ្វើកាយវិការដោយសេរី និងមានការចាប់បារម្មណ៌។
*ពិនិត្យមើលវីដេអូផ្លូវការរបស់ BTS Challenge: https://youtu.be/zvhzOby6c4g
8. តើអ្វីជាលក្ខណវិនិច្ឆ័យសម្រាប់ ការសម្តែងហ្គីតា និងការប្រកួតរាំ?
(1) លក្ខណៈវិនិច្ឆ័យនៃការសម្តែងហ្គីតា (បទចម្រៀងដែលបានកំណត់, បទចម្រៀងជ្រើសរើសផ្ទាល់ខ្លួន)
① ពិន្ទុវីដេអូ បោះឆ្នោតតាមអនឡាញ (Like Comment View) ២០ ពិន្ទុ
② បច្ចេកទេសលេងហ្គីតា (ភាពច្បាស់លាស់អគ័រ, បច្ចេកទេសដេញ, ភាពច្បាស់លាស់នៃចង្វាក់រាប់) ២០ ពិន្ទុ
③ ភាពច្នៃប្រឌិត (សមត្ថភាពបកស្រាយចម្រៀង) ២០ ពិន្ទុ
④ សិល្បៈ (សមត្ថភាពបញ្ចេញសំលេង, សំលេងHarmony) ២០ ពិន្ទុ
⑤ ឥរិយាបថ (ឥរិយាបថក្នុងឆាក, ការសហជាក្រុម) ២០ ពិន្ទុ
សរុប ១០០ ពិន្ទុ
(2) លក្ខណៈវិនិច្ឆ័យ ការប្រកួតរាំ
① ពិន្ទុវីដេអូ បោះឆ្នោតតាមអនឡាញ (Like Comment Views) ២០ ពិន្ទុ
② ចលនារាំ (ភាពត្រឹមត្រូវនៃចលនាទាំង ៣, ភាពច្បាស់លាស់នៃចង្វាក់) ៣០ ពិន្ទុ
③ ការបញ្ចេញមតិ (សារទំនាក់ទំនងការច្នៃប្រឌិតសមាសភាព) ៣០ ពិន្ទុ
④ ភាពទាក់ទាញ (ការចាប់អារម្មណ៌, ភាពស្អាតនៃវីដេអូ, បច្ចេកទេសថត។ ល។ ) ២០ ពិន្ទុ
សរុប ១០០ ពិន្ទុ
9. តើមនុស្សម្នាក់អាចបោះឆ្នោតបានតែ ១ដងមែនទេ នៅពេលបោះឆ្នោតតាមអនឡាញ?
មនុស្សម្នាក់អាចបោះឆ្នោតបានតែ ១ដងគត់ លើ ១ វីដេអូ, ហើយមនុស្សម្នាក់អាចបោះឆ្នោតបាន រហូតដល់ ២ វីដេអូ។
* ចំពោះCommentដែលមិនសមរម្យខាងកម្មវិធីនឹងលុបចេញ/អាចបិទដោយ អ្នកគ្រប់គ្រងដោយមិនចាំបាច់ជូនដំណឹង។
10. តើបេក្ខជនជាប់ចុងក្រោយ (TOP 10) នឹងត្រូវដឹងលទ្ធផលនៅពេលណា? តើបេក្ខជនជាប់ចុងក្រោយមានអ្វីដែលត្រូវត្រៀមរៀបចំទេ?
-លត្ធផល នឹងត្រូវប្រកាសនៅលើគេហទំព័រនៅថ្ងៃទី ២៦ ខែ វិច្ឆិកា នៅពេលសេចក្តីប្រកាសត្រូវបានធ្វើឡើង យើងនឹងជូនដំណឹងដល់អ្នកនៅលើ បណ្តាញសង្គមហ្វេសប៊ុក។
-ក្រុមទាំង ១០ ដែលឈានទៅវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវរៀបរៀងលំដាប់លំដោយជាមុន ហើយនឹងមានការសំភាសន៍ខ្លីៗជាមួយ អ្នកផ្តល់ពានរង្វាន់ នៅក្នុងពិធីប្រគល់ពានរង្វាន់នៅថ្ងៃទី ២៨ ខែ វិច្ឆិកា។ បន្ទាប់ពីការទស្សនា វីដេអូជាមួយគ្នារួច កម្មវិធីនឹងធ្វើការ ប្រកាសចំណាត់ថ្នាក់ចុងក្រោយ។
-បេក្ខជនជាប់គ្រាន់តែដឹងអំពីលេខរៀងផ្ទាល់ខ្លួនសម្រាប់កម្មវីធីជាការគ្រប់គ្រាន់ ហើយមិនមានអ្វី ត្រូវត្រៀមរៀបចំសម្រាប់ពេលពិធីប្រគល់ ពានរង្វាន់នោះទេ។
11. DAY FESTIVAL លេង! លេង! តើអ្វីជាពេលវេលានៃពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែង និងការបែងចែកពានរង្វាន់?
-ថ្ងៃចុងក្រោយនៃ DAY FESTIVAL លេង! លេង! ឆាលែន ពិធីប្រគល់ពានរង្វាន់នៃការប្រកួត នឹងប្រព្រឹត្តទៅនៅ
ថ្ងៃ អាទិត្យ ទី ២៨ ខែ វិច្ឆិកា ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៥ ល្ងាច។
-យើងនឹងជូនដំណឹងដល់អ្នកអំពីអាស័យដ្ឋាន ZOOM MEETING នៃពិធីប្រគល់ពានរង្វាន់តាមអនឡាញ នៅលើគេហទំព័រ និងហ្វេសប៊ុករបស់យើង។
-ពិន្ទុសរុបចំណាត់ថ្នាក់លេខ ១ លើវិញ្ញាសាទាំង ៣ នឹងត្រូវផ្តល់ប្រាក់រង្វាន់ចំនួន ៦០០ ដុល្លារអាមេរិកសម្រាប់ ១ ក្រុម ។
-ពិន្ទុសរុបចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសាទាំង ៣ នឹងត្រូវផ្តល់ជូនចំនួន ២ ក្រុម ដែលក្នុង ១ ក្រុម ទទួលបានប្រាក់រង្វាន់ ៣០០ ដុល្លារ។
-ពិន្ទុសរុបចំណាត់ថ្នាក់លេខ ៣ លើវិញ្ញាសាទាំង ៣ នឹងត្រូវផ្តល់ជូនចំនួន ៣ ក្រុម ដែលក្នុង ១ ក្រុម ទទួលបានប្រាក់រង្វាន់ ២០០ ដុល្លារ។
-ក្រុមជាប់ពានរង្វាន់ឆ្នើម តាមប្រភេទវិញ្ញាសានីមួយៗ ដែលមានការសម្តែងហ្គីតាបទកំណត់, ការសម្តែងហ្គីតាបទជ្រើសរើសផ្ទាល់ខ្លួន, ការប្រកួតរាំ នឹងត្រូវផ្តល់ជូនចំនួន ៣ ក្រុម ដែលក្នុង ១ ក្រុម ទទួលបានប្រាក់រង្វាន់ ១០០ដុល្លារ។
-ជាចុងក្រោយ នឹងមានការបោះឆ្នោតផ្ទាល់នៅក្នុង ZOOM MEETING ទៅលើចំណោមវីដេអូដែលបានចាក់ផ្សាយក្នុងពិធីប្រគល់ពានរង្វាន់, វីដេអូដែលទទួលបានការបោះឆ្នោតច្រើនជាងគេ នឹងទទួលបានពានរង្វាន់ប្រជាប្រិយ រង្វាន់នេះនឹងត្រូវផ្តល់ជូនចំនួន ៣ ក្រុម ដែល ១ ក្រុម ទទួលបានប្រាក់រង្វាន់ ៥០ ដុល្លារ ។